របៀបពិនិត្យកុំព្យូទ័ររបស់លោកអ្នកមានមេរោគឬទេ?


ជាទូទៅលោកដែលប្រើប្រាស់កុំព្យូទ័រតែងតែជួបនិងឆ្លងកាត់មេរោគដែលតែងតែបំផ្លាញឯកសារ
របស់លោកអ្នកបន្ទាប់ពីអ្នកបើក និង ដំណើរការការកម្មវិធីកុំព្យូទ័រ (Software) ដែលមានបង្កប់មេរោគនោះ ឬបើក Attach file ដែលមកជាមួយ E-mail ក្នុងកុំព្យូទ័ររបស់អ្នក ។ អ្នកមិនអាចដឹងថាអ្នកបានឆ្លងមេរោគរហូតដល់​អ្នកសង្កេត​ឃើញថា​ កុំព្យូទ័ររបស់អ្នកដំណើរការការខុសពីធម្មតា ។
ខាងក្រោមនេះជាចំនុចទូទៅមួយចំនួនដែលបង្ហាញថា​កុំព្យូទ័ររបស់អ្នកត្រូវបានរាតត្បាត​ដោយមេរោគ៖

  • កុំព្យូទ័ររបស់អ្នកដំណើរការការយឺតជាងធម្មតា
  • កុំព្យូទ័ររបស់អ្នកគាំ ឬឈប់ដំណើរការការជាញឹកញាប់
  • កុំព្យូទ័ររបស់អ្នកឧស្សាហ៍ Restart
  • កុំព្យូទ័ររបស់អ្នក Restart ដោយខ្លួនឯងហើយមិនអាចចូលដល់ Windows បាន
  • កម្មវិធីក្នុងកុំព្យូទ័ររបស់អ្នកមិនដំណើរការការដោយត្រឹមត្រូវ
  • Disk ឬ disk Drive (C ឬ D) មិនអាចចូលទៅបាន
  • អ្នកមិនអាច Print បានដូចធម្មតា
  • អ្នកឃើញនូវ Error Message ចម្លែក
  • អ្នកឃើញ Menus និង dialog boxes បង្ហាញរញេរញៃ


រោគសញ្ញាមួយចំនួនអាចលេចឡើងបណ្តាលមកពីបញ្ហារបស់ Hardware ឬ Software មិនមែនសុទ្ធតែមកពីមេរោគ​ទាំងអស់នោះទេ ។
ចំនាំ៖ សូមប្រយ័ត្ននូវ Message ដែលប្រមានអ្នកថាអ្នកបានផ្ញើ E-mail ដែលមាននូវមេរោគ ។ នេះអាចប្រាប់ថា​មេរោគបានប្រើ E-mail របស់អ្នកសម្រាប់ធ្វើការផ្ញើមេរោគទៅកាន់អ្នកដ៏ទៃទៀត ដែលអាចជាមិត្តភក្រ្ត័របស់អ្នក​ជាដើម ។ នេះមិនមែនមានន័យថាអ្នកមានមេរោគនោះទេ ។ មេរោគខ្លះមានសមត្ថភាពក្នុងការក្លែងបន្លំ E-mail addresses ។