Hello4u Company

Header Ads

ប្រវិត្ត​របស់លោក ឈូក មឹងម៉ៅ


លោក ឈូក មឹងម៉ៅ
លោកមានកំណើត នៅខេត្តកំពត ឆ្នាំ១៩២០ មានឪពុកឈ្មោះ ឈូក មឹង និងម្តាយឈ្មោះ អុក ហ៊ុន បានទទួលការបណ្តុះបណ្តាល នៅវិទ្យាស្ថានគរុកោសល្យ ក្រោមអាណានិគមបារាំង ជា អ្នកនិពន្ឋសៀវភៅអានថ្នាក់បឋមសិក្សា ជាបណ្ណាធិការទស្សនាវដ្តីគ្រូបង្រៀន និងជានាយក ផ្នែកគរុកោសល្យ ក្រសួងអប់រំជាតិ។ លោកធ្លាប់បានប្រឡូកក្នុងបក្សនយោបាយប្រជាធិបតេយ្យ កំឡុងឆ្នាំ១៩៤៦ -១៩៥៥ តែបានដកខ្លួនពីឆាកនយោបាយ ក្នុងសម័យសង្គមរាស្រ្តនិយម ។ នៅឆ្នាំ១៩៧១ លោកទទួលការតែងតាំងជាទីប្រឺក្សា ប្រធានាធិបតី លន់ នល់ និង ជាតំណាងគ្រូបង្រៀន ក្នុងគណកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញ សាធារណរដ្ឋខ្មែរ ។ លោកបានចាកចេញ ពីប្រទេសក្នុងឆ្នាំ១៩៧៥ ប៉ុន្តែ បានសំរេចចិត្តវិលត្រឡប់មក កម្ពុជាវិញ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយត្រូវបានគេចាប់ដាក់គុកទួលស្លែង នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៧៦ ហើយយកលោក ទៅសំលាប់នៅអំឡុងខែមិនា ឆ្នាំ១៩៧៧ ។
(រូបភាពរបស់លោក James Sok )