អ្នកប្រើប្រាស់កុំព្យូទ័រទាំងអស់គួរចាប់អារម្មណ៏ទៅលើកុំព្យូទ័ររបស់អ្នកក្នុងខណៈពេលកំពុងប្រប្រាស់
ដូច្នេះឥលូវ ខ្មែរយែស និងណែនាំលោកអ្នកអំពីរបៀបគត់សំគាល់ កុំព្យូទ័ររបស់អ្នកចាប់ផ្តើមមានបញ្ហា។ ឥលូសូមមើលការណែនាំនៅខាងក្រោមនេះ៖
ចំណុចទី១៖
កុំព្យូទ័ររបស់លោកអ្នកដំណើរការយឺតខុសពីធម្មតាវាពិតជាត្រឹមត្រូវនៅពេលកុំព្យូទ័រលោកអ្នក មានពពួក Viruses, Worm ,Trojan ឬក៏ការវាយប្រហារផ្សេងៗទៀត ដំណើរការណ៍គឺវាទាញយកនូវធនធានរបស់ CPU និង RAM ច្រើនណាស់ ដូច្នោះហើយទើបធ្វើឲ្យប្រព័ន្ធកុំព្យូទ័ររបស់អ្នកយឺតខុសពីធម្មតា។ចំណុចទី២៖
កុំព្យូទ័ររបស់អ្នកមាននូវ Message លោតបង្ហាញចេញមកជាញឹកញយ ឬក៏មាន Message ផ្សព្វផ្សាយនូវវត្ថុផ្សេងៗសញ្ញាទាំងនេះមានន័យថា កុំព្យូទ័ររបស់លោកអ្នក មាននៅដំណើរការណ៍របស់ Malware, spyware ឬ adware ។
ចំណុចទី៣៖
នៅពេលលោកអ្នកភ្ជាប់ទៅកាន់ Internet Windows ឬ Browser បង្ហាញនូវផ្ទាំង ជាច្រើនដែលលោកអ្នកមិនដែលបានស្នើសុំមានការរំខានជាច្រើនដែលត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់លោកអ្នកទៅកាន់ Website ដែលអ្នកមិនចង់ទៅ ឬក៏បង្ហាញនូវការបញ្ឆោតផ្សេងៗ។ ជាធម្មតាវាអាចកើតមានឡើងនៅពេលលោកអ្នកស្វែងរកនូវអ្វីមួយក្នុង Search Engine ឬក៏វាយចូលទៅក្នុង URL នៅក្នុង Address bar
ចំណុចទី៤៖
លោកអ្នកមិនអាចភ្ជាប់ទៅកាន់ Internet ឬក៏ ភ្ជាប់បានក៏ប៉ុន្តែមានលក្ខណៈយឺតខ្លាំជាងធម្មតាការបាត់បង់នូវ Connection របស់ Internet វាក៏ជាអាការៈរបស់ពពួក Malware វាប្រហារផងដែរ។ បញ្ហានេះក៏អាចកើតមានដោយសារតែក្រុមហ៊ុនផ្តល់សេវាកម្ម Internet ឬ Wireless Router និង Modem ផងដែរ។ ប្រសិនបើមានការវាយប្រហារពី Malware នោះគឺ Malware ធ្វើការភ្ជាប់ទៅកាន់ URL ឬ បើកនូវ connection ផ្សេងៗដែលអ្នកមិនដឹងដែលជាហេតុបណ្តាលឲ្យល្បឿន Internet ចុះថយ។
ចំណុចទី៥៖
កម្មវិធីកម្ចាត់មេរោគលែងបង្ហាញខ្លួន និង firewall ត្រូវបានបិទនេះក៏ជាសញ្ញាមួយរបស់ malware ផងដែរ គឺវាទៅបិទនូវរាល់សុវត្តិភាព នៅក្នុងកុំព្យូទ័ររបស់អ្នក និងកម្មវិធីសុវត្តិភាពដែលបានដំឡើងនៅក្នុងកុំព្យូទ័រទាំងអស់។
ចំណុចទី៦៖
កម្មវិធីមិនដំណើរការណ៍ នៅពេលដែលមានការប៉ះពាល់កម្មវិធីនៅលើ Sart Menu ឬ Desktopគឺកម្មវិធីទាំងនោះឈប់ដំណើរការណ៍ ហើយកម្មវិធីផ្សេងៗចាប់ផ្តើមដំណើរការណ៍។ ក្នុងករណីនេះអាចបណ្តាលមកពីការដំឡើងនូវកម្មវិធីមិនបានល្អ និងការ Update តែប្រសិនបើករណីនេះកើតឡើងមិនទៀតទាត់នោះប្រហែលជាកុំព្យូទ័រមាន Malware ហើយជាពិសេសកើតឡើងនៅពេលដែលលោកអ្នកព្យាយាមបើក នូវកម្មវិធីសុវត្តិភាពផ្សេងៗ និង ការព្យាយាម fix នូវ Malware។
ចំណុចទី៧៖
កុំព្យូទ័រលោកអ្នកមាននូវកម្មវិធីថ្មីៗប្រសិនបើកុំព្យូទ័រលោកអ្នកមាននូវកម្មវិធីនៅលើ Desktop ដែលត្រូវបាន download ហើយដំឡើង ដោយមិនការយល់ព្រមពីអ្នក នោះកុំព្យូទ័ររបស់អ្នកមានការឆ្លងមេរោគហើយ។ ជាធម្មតាកម្មវិធីទាំងនេះមានផ្ទុកនូវទិន្នន័យមិនល្អ ហើយមានការលំបាកនៅក្នុងការ Uninstall ជាងកម្មវិធីធម្មតា។
ចំណុចទី៨៖
ឯកសារលោកអ្នកមានការផ្លាស់ប្តូរទីតាំងមាននូវប្រភេទ malware ខ្លះគឺបង្កើតឡើងដើម្បីលុប ឬ Encrypt នូវព័ត៌មានរបស់អ្នក។ ម្យ៉ាងវិញទៀតទិន្នន័យលោកអ្នកត្រូវបានផ្លាស់ប្តួរពីកន្លែងមួយ ទៅកាន់កន្លែងមួយផ្សេងទៀតដោយមិនដឹងខ្លួន។