តើ JavaScript គឺ​ជា​អ្វី?


តើ JavaScript ជាអ្វី?

 JavaScript គឺ​ជា​client site script មួយ​សម្រាប់​គេហ​ទំព័រ គឺ​វា​មិន​ត្រូវ​ការ Server ដើម្បី​ធ្វើ​ការ Compile កូដ​របស់​វា​នោះ​ទេ វា​អាច​ដំណើរ​ការ​លើ Browser តែ​ម្តង។
JavaScript គឺ​ជា​ភាសា​ដ៏​មាន​ប្រជា​ប្រិយ​ភាព​មួយ​នៅ​លើ​ប្រព័ន្ធ​អ៊ិន​ធ័រ​ណិត និង វា​ដំណើរ​ការ​នៅ​លើ browsers ជា​ច្រើន​ដូច​ជា Internet explorer, Firefox, Chrome, Opera, Safari និង browsers ជា​ច្រើន ផ្សេង​ទៀត។ មាន​គេហ​ទំព័រ​រាប់​លាន បាន​ប្រើ​ភាសា JavaScript ដើម្បី​បន្ថែម​ធ្វើ​ឲ្យ​គេហ​ទំព័រ​មាន​ភាព​ទាក់​ទាញ ពី​សំណាក់​អ្នក​ទស្សនា​។ ក្នុង​ការ​ងារ​ដែល​គេ​តែង​តែ​ប្រើ​វា​ច្រើន​ជាង​គេ​នោះ គឺ ប្រើ​ដើម្បី​ដាក់​លក្ខខ័ណ្ឌ ទៅ​លើ​ការ​បញ្ជូល​ទិន្នន័យ​នៅ​លើ Form និង ចាប់​យក​ឈ្មោះ Browser ដែល​អ្នក​ទស្សនា​កំពុង​តែ​ប្រើ។



ប្រវត្ថិរបស់ JavaScriptJavaScript ត្រូវ​បាន​បង្កើត​ដោយ លោក Brendan Eich ដែល​បំរើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន Netscape។ ដំបូង JavaScript ត្រូវ​បាន​គេ​បាន​ដាក់​ឈ្មោះ​ថា Mocha ប៉ុន្តែ​ក្រោយ​មក គេ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា LiveScript។ បន្ទាប់​មក​ទៀត ក្រុម​ហ៊ុន Netscape និង Sun Microsystem បាន​សហការ​គ្នា ក្នុង​ការ​អភិវឌ្ឍន៍ LiveScript រួច​ក៏​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា JavaScript វិញ នៅ​ថ្ងៃ​ទី ៤ ខែ ឆ្នូ ឆ្នាំ ១៩៩៥ ។