Hello4u Company

Header Ads

ប្រវិត្តរបស់វិចិត្រករញឹកឌឹម


វិចិត្រករ ញ៉ឹក ឌឹម ជាមិត្តជិតដិតមួយរូប របស់ លោកស៊ីនស៊ីសាមុត
មានភរិយានាម ម៉ៅ សាមេន មានបុត្រ៦នាក់ ប្រុស៣ ស្រី៣
កើតនៅភូមិរាប ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង
មានទេព្យកោសល្យ ខាងគូរគំនូរ
បញ្ចប់បឋមសិក្សា ឆ្នាំ១៩៤៦
បញ្ចប់ ផ្នែកគំនូរបុរាណ នៅសាលាសិល្បៈកម្ពុជា ឆ្នាំ១៩៥៤
សព្វថ្ងៃ ជាផ្នែកមួយ នៃសកលវិទ្យាល័យ ភូមិន្ទ វិចិត្រសិល្បៈ
ផ្តើមការងារដំបូង នៅក្នុងស្ថានទូតអាមេរិក ក្រុងភ្នំពេញ

*១៩៥៧ ទៅហ្វីលីពីន៦ខែ ដើម្បីគូរ និងបោះផ្សាយសៀវភៅ
*១៩៦៣ ដល់ ១៩៦៧ ទៅអាមេរិក រៀនអំពីគំនូរជីវចល
*បានទទួលជ័យលាភី ក្នុងការប្រលងមួយ រៀបចំដោយ Walt Disney សម្រាប់ស្នាដៃឈ្មោះ «បណ្ឌិតទន្សាយ» (The Wise Rabbit)
*បានរៀបចំ គូរគំនូរ ដាក់ក្នុងសៀវភៅចម្រៀង ដែលជាស្នាដៃនិពន្ធ របស់សម្តេច នរោត្តមសីហនុ
*ចូលចិត្ត គូរគំនូរ បែបចំអកឬកំប្លែង បោះផ្សាយ លើទំព័រទស្សនាវដ្ដី
*ជាអ្នកនិពន្ធ ប្រលោមលោក និងចម្រៀងមួយចំនួន
*បានធ្វើមរណកាលទៅនៅថ្ងៃទី ‌‌១៦ធ្នូ១៩៧៨ ក្នុងសម័យខ្មែរក្រហម នៅឃុំរមេញ ស្រុកកោះអណ្តែតខេត្តតាកែវ