Hello4u Company

Header Ads

តើភាពជាអ្នកដឹកនាំជាអ្វី? ពិពណ៌នាទាំងអស់គ្នា

អ្នកដឹកនាំ (LEADER) គឺជាបុគ្គលដែលបានគេប្រគល់​តួនាទី​ ឬត្រូវបានគេទទួលស្គាល់​ និងតែងតាំង​ឲ្យ​ធ្វើ​ជាមេក្រុម អ្នកបង្គាប់​បញ្ជា អ្នកសម្រេចចិត្ត អ្នកផ្តល់​គំនិតយោបល់​ ឬចាត់​ចែងការងាររបស់​ក្រុម អង្គការ សហគមន៍ប្រទេស​ ។ល។ ដែលមានតួនាទីសំខាន់​ក្នុងការបំផុសទឹកចិត្ត ជួយឲ្យមនុស្សធ្វើការកាន់​តែមានប្រសិទ្ធិភាពខ្ពស់​ដើម្បីជាប្រយោជន៍រួមរបស់​សមាជិកទាំងអស់​គ្នា។


ចំណែកពាក្យ ភាពជាអ្នកដឹកនាំ (LEADERSHIP) មានអត្ថន័យទូលំទូលាយជាងតួអង្គបុគ្គល ដែលសំដៅលើសមត្ថភាពរបស់​អ្នកដឹកនាំ និងក្រុមអ្នកដឹកនាំ ក្នុងការទទួលស្គាល់​ សង្កេត​ មានឥទ្ធិពល ជួយអ្នកដទៃឲ្យរួបរួមសាមគ្គីគ្នាធ្វើការងារឲ្យមានប្រសិទ្ធិភាព និងប្រសិទ្ធិផលដើម្បីសម្រេចគោលដៅរួមគ្នា និងធ្វើការកែទម្រង់​សហគមន៍អង្គការ ឬប្រទេសជាតិឲ្យចម្រើនជឿនលឿនបានយ៉ាងរហ័ស។